ព្រះចៅអធិការវត្តបូទុមព្រឹក្សា
អណ្តូងស្លែង ឃុំវាលម្លួរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កំពុងកសាងកុដិ ថ្មមួយខ្នងមានពីរជាន់ ព្រោះចំនួនព្រះសង្ឍកាន់តែកើនឡើង ខ្វះខាតកុដិសម្រាប់លោក ។
ការកសាងកុដិថ្មនេះគឺត្រូវចំណាយថវិការរបស់វត្តទាំងមូល
ដែលប្រមូលបានក្នុងកម្មវិធីបុណ្យសាសនាធំៗ ដូចជា បុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ
បុណ្យកឋិនទាន និង កម្មវិធីបុណ្យផ្សេងៗទៀត ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ
ថវិកាទាំងនោះមិនគ្រប់គ្រាន់ទេ សម្រាប់ការកសាងកុដិមូយដែលមានតម្លៃប្រហែលជាង ៩០០០០
ដុល្លានោះ ។ ដូចនេះព្រះចៅអធិការវត្តបូទុមព្រឹក្សា
អណ្តូងស្លែង ឃុំវាលម្លួរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សូមចម្រើនពរដល់សម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ្ញា លោកជំទាវ លោក លោកស្រី សប្បុរសជន
និងញាតិញោមជាពុទ្ធបរិសទ្ធទាំងអស់ សូមចូលរួមកសាងកុដិថ្មនេះ
ដើម្បីទុកជាបុណ្យកុសលទៅអនាគតជាតិ។
អាត្មាភាពសូមគោរពជូនពរដល់សម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ្ញា លោកជំទាវ លោក
លោកស្រី សប្បុរសជន និងញាតិញោមជាពុទ្ធបរិសទ្ធទាំងអស់
ជូបតែពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណ សុខ ពល កុំបីឃ្លីងឃ្លៀតឡើយ ។
សូមទំនាក់ទំនងលេខទូរស័ព្ទដើម្បីជួយឧបត្ថម និងព័ត៌មានលម្អិត៖
១). ព្រះចៅអធិការវត្ត៖ 097 59 59 435/ 012267593
២). អាចារ្យវត្ត៖ 088 83 16 512
៣).
គណៈកម្មការវត្ត៖ 096 37 31 959/088 55
33 288