បុរសជនជាតិចិនម្នាក់ដែលបានប្រទះឃើញលុយជាង១៥០០ដុល្លារ
ក្រោមខ្នើយនៅសណ្ឋាគារមួយដែលខ្លួនបានស្នាក់នៅ
ហើយមិនសប្បាយចិត្ត ធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល
និងត្រូវសារព័ត៌មានចិនចាប់អារម្មណ៍ចុះផ្សាយ។
តាមប្រភពពី People Daily បុរសម្នាក់ដែលមានឈ្មោះ Lu Gang បានស្នាក់នៅសណ្ឋាគារ Shangdu នៅទីក្រុង Chongqing ប្រទេសចិន។ នាថ្ងៃចន្ទ ៨ មីនាកន្លងទៅ លោកបានចាកចេញពីសណ្ឋាគារ ប៉ុន្តែមុននឹងចេញទៅក៏ប្រទះឃើញលុយចំនួន១ម៉ឺនយាន់ (ប្រហែល ១៥៤២ដុល្លារ) នៅក្រោមខ្នើយគេងក្នុងបន្ទប់សណ្ឋាគារដែលខ្លួនបានស្នាក់នៅអំឡុង ពេលទៅបុណ្យឆេងម៉េង បោសសម្អាតសែនផ្នូរកុងម៉ានៅក្បែរតំបន់នោះ។
ក្រោយឃើញលុយបែបនោះ លោក Lu Gang បានទៅប្រាប់បុគ្គលិកសណ្ឋាគារថាលោកមិនពេញចិត្តនោះឡើយដែលខាង បុគ្គលិកមិនបានយកចិត្តទុកដាក់សម្អាតបន្ទប់របស់គាត់ឲ្យ ស្អាត។ លោក Gang បាននិយាយប្រាប់ទៅសារព័ត៌មានថា៖ “លុយទាំងនោះមិនមែនជារបស់ខ្ញុំទេ ប៉ុន្តែខ្ញុំប្រទះឃើញវានៅក្រោមខ្នើយក្នុងបន្ទប់សណ្ឋាគារដែល ខ្ញុំស្នាក់នៅ។ ច្បាស់ណាស់ អ្នកសម្អាតបន្ទប់មិនបានយកចិត្តទុកដាក់ធ្វើការងារគាត់នោះទេ។ គាត់មិនបានប្ដូរស្រោមខ្នើយឲ្យខ្ញុំទេ”។
យ៉ាងណាក្ដី ប៉ូលិសបានទៅជួយអន្តរាគមន៍ដោះស្រាយបញ្ហានោះ លោក Gang បានប្រគល់លុយទាំងអស់ដែលលោករើសបានទៅឲ្យប៉ូលិសចូលជាថវិកា រដ្ឋ ចំណែកបុគ្គលិកនិងប៉ូលិសផ្សេងទៀតដែលបានឃើញហេតុការណ៍នោះបាន សរសើរដល់លោក Gang ផងដែរ៕
អត្ថបទរបស់ Sabay http://news.sabay.com.kh

Comments
Post a Comment
Type what are you thinking here?