ចង់ដឹងអត់ តើដំណាំអ្វីដែលប្រជាពលរដ្ឋតាមដងទន្លេចូលចិត្តធ្វើ


ចាប់ពីខែតុលាមកជារៀងរាល់ឆ្នាំទឹកទន្លេចាប់ផ្តើមស្រកចុះ ប្រជាពលរដ្ឋតាម ដងទន្លេភាគ ច្រើន តែងតែឆ្លៀតឱកាសនាំគ្នាប្រកបរបរផ្សេងៗ អ្នកខ្លះប្រកបរបរពីរក្នុងរដូវទឹកស្រកនេះ ខ្លះនេសាទត្រី និងខ្លះទៀតដាំដំនាំ ។
 ថ្ងៃនេះ NS3H សូមនាំមិត្តអ្នកអានទៅស្តាប់បងប្រុស សួន គា ជាប្រជាពលរដ្ឋ រស់នៅ ក្នុងភូមិ ទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម រៀបរាប់ពីរបរដាំដំនាំ ដែលពេញ និយមបំផុត សម្រាប់ប្រជាពលរដ្ឋតាមដងទន្លេនាពេលទឹកស្រក ។

បងប្រុស គា អាយុប្រហែលជាជាង ៣០ឆ្នាំបានរៀបរាប់ថា “ដំនាំដែលប្រជាពលរដ្ឋដាំនាពេល ទឹក ស្រកមានច្រើនប្រភេទណាស់ ដូចជា ប៉េងប៉ោះ ត្រប់ ត្រសក់ស្រូវ សណ្តែក ពោតក្រហម នឹង ពោតស តែដំនាំដែលពេញនិយម និងបានផលច្រើនជាងគេគឺដំណាំពោតស ចំណែកពោត ក្រហម វិញរឹតតែងាយដាំទៀតប៉ុន្តែបានផលតិចជាងពោតស ហើយដំនាំពោតស នេះប្រសិន បើមិនមាន ការខូចខាតទេ គឺគ្រួសាររបស់គាត់អាចមានជីវភាពគ្រាន់បើ បើប្រៀបទៅនឹងដំណាំផ្សេងៗ” ។
  
បងប្រុសសម្បុរខ្មៅស្រអែម ពាក់អាវដៃវែង ដៃកំពុងកាន់ម៉ាស៊ីន កាត់ស្មៅក្នុងចំការ ត្រប់របស់គាត់ បានបន្តថា “ថ្វីត្បិតតែពោតសបានផល ច្រើនមែនតែពិបាកដាំនិងថែទាំ បន្តិចព្រោះវាមិនសូវ ធន នឹងអាកាសធាតុ ពេលដាំបើសិនជាមេឃភ្លៀងនោះវាមិនដុះទេគឺបើដាំបាន១០០% ដុះបានតែ១០ ទៅ២០% ប៉ុណ្ណោះ ចំណែកពោតក្រហមវិញ វាធននឹងអាកាសធាតុ ទោះបីភ្លៀងប៉ុណ្ណាក៏នៅ តែដុះ ដែរ តែទើសត្រង់ថាតម្លៃថោក ហើយម៉ូយចូលចិត្តតែពោតសជាង ” ។
“បើនិយាយពីទីផ្សារវិញគឺសម្បូរណាស់ ទោះបីតម្លៃដំណាំថោកក្តី ថ្លៃក្តីគឺមានម៉ូយ មកយកដល់ៗ ផ្ទះ មិនដែលសល់ទេ មិនថាដំណាំពោត ឬ ប៉េងប៉ោះ ឬ ដំណាំផ្សេងៗឡើយ ” បងប្រុស ប្រាប់

Comments