អាណិតនាងស្ទើរតែស្រក់ទឹកភ្នែកទៅហើយ! នារីអភ័ព្វគ្មានប្តី
គ្មានឪពុកម្ដាយនៅជិត មានលុយ ត្រឹម តែ ៣០,០០០
រៀលគត់សម្រេចចិត្តកើតកូនតែម្នាក់ឯង!
ហេតុការណ៍ដែលគួរឲ្យរំជួលចិត្តមួយបានកើតឡើងកាលពីវេលាម៉ោង
១១និង០៥នាទីថ្ងៃទី ១៤ មិថុនា២០១៦នេះ ដោយស្ត្រីម្នាក់ឈ្មោះ យ៉ុង
ស្រីឡាបានសម្រាលកូននៅក្នុងបន្ទប់ផ្ទះជួល អាគារ ៧ជាន់ ដែលមានទីតាំង
តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិ១ សង្កាត់លេខ១ ជិតរោងចក្រ (ញូវស្តារ)
ខេត្តព្រះសីហនុ ។
បើតាមស្ត្រីដែលរស់នៅបន្ទប់ជិតខាងបានឲ្យថា គាត់បានឭសម្លេងកូនង៉ាយំ
គាត់នឹកសង្ស័យថា ស្ត្រី ម្នាក់ ដែលនៅបន្ទប់ជិតនោះ ប្រហែលជាសំរាល់កូន
ពេលរូបគាត់មក គោះទ្វាបន្ទប់ មិនឭឆ្លើយតប ឭតែសំលេងក្មេងយំ ក៏ភ័យឆោឡោឡើង
ស្រែកហៅគេឯងឲ្យគាស់ទ្វា ស្រាប់តែ ឃើញ ស្ត្រីរូប នោះបានសម្រាលកូនរួចរាល់
និងសន្លប់បាត់ស្មារតីទៅហើយ ។
រហូតមកដល់ម៉ោង ១១និង៥០នាទីថ្ងៃដដែលនេះ លោកគ្រូពេទ្យដែលនៅអាគារ៧ជាន់
បានទូរស័ព្ទ ហៅរថយន្តរបស់មន្ទីរពេទ្យបង្អែកចំការចេក
មកដឹកយកសម្រាកនៅមន្ទីរពេទ្យហើយ ។គួរបញ្ជាក់ ផងដែរថា
ស្ត្រីវ័យជាង២០ឆ្នាំរូបនេះតាមការនិយាយរបស់គាត់តិចៗថា
គាត់មកធ្វើការ ជាកម្មការិនី នៅរោងចក្រ ញូវស្តារ
មិនមានបងប្អូននិងប្ដីទេឪពុកម្ដាយក៏មិនបានដឹងដែរ ។តាមការលើ ឡើងរបស់ អ្នកជិតខាងថាមិនដឹងគាត់រស់នៅខេត្តណាទេ ព្រោះសួរគាត់ឆ្លើយតបមិនបាន ព្រោះ ទំនង ជាអស់កម្លាំងខ្លាំងបន្ទាប់ពីសន្លប់ ។
ជាចុងក្រោយ សូមអង្គការ និងបងប្អូនសប្បុរសជន មេត្តាជួយដល់គាត់ផង
ព្រោះក្នុងខ្លួន គាត់មាន លុយតែ ៣០,០០០រៀល ទេនេះបើតាមការលើកឡើងរបស់អ្នកជិតខាង ។ គាត់បានទៅ សម្រាក នៅមន្ទីរពេទ្យបង្អែកចំការចេក ខេត្តព្រះសីហនុហើយ ប៉ុន្តែគ្មានលុយសោះ ។
Facebook: Liberty Cat
Comments
Post a Comment
Type what are you thinking here?