នៅប្រទេសបារាំង មហោស្រពភាពយន្តអន្តរជាតិកាន លើកទី ៧២ ចាប់ផ្តើមបើកជាផ្លូវការ ចាប់ពីថ្ងៃអង្គារនេះ រហូតដល់ថ្ងៃទី២៥ឧសភា។ នៅក្នុងរយៈពេល១០ថ្ងៃ ខ្សែភាពយន្តចំនួន៦២ មកពីប្រទេសចំនួន ២៥ ត្រូវបានជ្រើសរើសសម្រាប់ការប្រកួតប្រជែងដណ្តើមពានរង្វាន់ដែលមាន តាំងពីតាល់ប័ត្រមាស រង្វាន់Certain Regard និងកាម៉េរ៉ាមាសជាដើម។ នៅក្នុងមហោស្រពភាពយន្តកានឆ្នាំនេះ មានផងដែរ ខ្សែភាពយន្តចំនួន ២២ដែលប្រកួតប្រជែងគ្នា ដើម្បី ដណ្តើមពានរង្វាន់កាម៉េរ៉ាមាស ដែលមានលោកប៉ាន់ រិទ្ធី សមិទ្ធិករភាពយន្តខ្មែរជាប្រធានគណៈមេប្រយោគ។ សមិទ្ធិករភាពយន្តខ្មែរត្រូវបានមហោស្រពអន្តរជាតិកាន ជ្រើសរើសឲ្យធ្វើជាប្រធានគណៈមេប្រយោគសម្រាប់ កាម៉េរ៉ាមាស ដែលជារង្វាន់ ដ៏សំខាន់មួយរបស់មហោស្រព គឺជាមោទនភាពសម្រាប់ប្រជាជន និងប្រទេសកម្ពុជា។
មហោស្រពភាពយន្តអន្តរជាតិកាន លើកទី ៧២ ចាប់ផ្តើមបើកទ្វារជាផ្លូវការ នៅថ្ងៃអង្គារនៅភាគខាងត្បូងប្រទេសបារាំង។ នៅតាមឆ្នេរសមុទ្រកាន តំបន់ជុំវិញមហោស្រពត្រូវបានពង្រឹងសន្តិសុខខ្ពស់ ជាមួយវត្តមានរបស់ប៉ូលិសបារាំង ហើយនិងការពង្រាយដាក់ថូផ្កាយក្ស ដើម្បី ធ្វើជារបាំង បង្ការការវាយប្រហារដោយប្រការណាមួយពីឧក្រិដ្ឋជន ឬក្រុមភេរវនិយម។
នៅថ្ងៃអង្គារ គ្រប់គ្នាត្រៀមខ្លួនរួចហើយ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍វប្បធម៌មួយនេះ។ មិនថា ប្រជាជនស្នេហាខ្សែភាពយន្ត អ្នកថតរូប និងអ្នកកាសែតដែលមានមិនតិចជាង ៤ពាន់នាក់ គ្រប់សញ្ជាតិ អឺរ៉ុប អាស៊ី អាមេរិក អាហ្រ្វិក ត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តិតថតរូបភាពតារាភាពយន្ត និងរាយកាណ៍ផ្ទាល់ពីមហោស្រព អន្តរជាតិកានលើកនេះ។
គ្រប់គ្នាកំពុងតាមដាន ផ្តោតការយកចិត្តទុកមហោស្រពភាពយន្តអន្តរជាតិកានលើកទី៧២ បន្ទាប់ពីអ្នករៀបចំមហោស្រពបានប្រកាសរួចហើយពីលក្ខណៈខុសប្លែកពីឆ្នាំមុន។ នៅឆ្នាំនេះ ដើម្បីជៀសវាងកុំឲ្យមានការរិះគន់ដូចឆ្នាំមុនៗ អ្នករៀបចំកម្មវិធីបានប្រឹងប្រែង ធ្វើយ៉ាងណា ដើម្បីធ្វើឲ្យចំនួន របស់ អ្នកដឹកនាំរឿងជាស្រ្តីភេទមានច្រើន នៅក្នុងមហោស្រព។ ជាលទ្ធផល នៅឆ្នាំនេះ នៅក្នុងចំណោមខ្សែភាពយន្តទាំង ២១ដែលត្រូវប្រកួតប្រជែងសម្រាប់ពានរង្វាន់តាល់ប័ត្រមាស កាម៉េរ៉ាមាសជាដើម មានខ្សែភាពយន្ត៤ ដឹកនាំដោយមនុស្សស្រី ដែលនេះជារឿងកម្រណាស់ នៅក្នុងមហោស្រពភាពយន្តកាន ដែលគេស្គាល់ជាទូទៅថា ជាមហោស្រពដែលរក្សាទុកសម្រាប់តែខ្សែភាពយន្តផលិតដោយសមិទ្ធិករប្រុស។
ព្រឹត្តិការណ៍ដែលគេទន្ទឹងរង់ចាំមួយទៀត គឺ នៅក្នុងមហោស្រពលើកទី ៧២ នឹងមានការចូលរួមដាក់បញ្ចាំងខ្សែភាពយន្តរបស់ សមិទ្ធិករល្បីៗ ដែលនៅក្នុងនោះ មាន៤នាក់រួចហើយ ដែលធ្លាប់បានទទួលពានរង្វាន់តាល់ប័ត្រមាស ដូចជា អ្នកដឹកនាំរឿងអង់គ្លេស Ken loch ឬ សមិទ្ធិករ អាមេរិកាំង Quentin Tarantino ជាដើម។ នៅយប់នេះ ខ្សែភាពយន្តដែលត្រូវចាក់បញ្ចាំងនៅយប់ថ្ងៃបើកសម្ពោធមហោស្រព មានឈ្មោះ ថា The Dead dont die ដែលនិយាយពីការលុកលុយរបស់ពួកZombie របស់សមិទ្ធិករJim Jarmusch ជាមួយនឹងតារាសំដែងល្បីឈ្មោះ លោក Bill Murray។
តារាភាពយន្តដែលត្រូវដើរនៅលើកម្រាលព្រំក្រហមនៅក្នុងមហោស្រពទៀតសោត ក៏ជាតារាភាពយន្តល្បីៗរបស់ហូលីវូដដែលគេស្គាល់ច្បាស់ ដូចជា Brat Pitt Leonado decaprio Sylvester Stallone ដែលគ្រប់គ្នាស្គាល់ជាតួឯក រ៉ាំបូ ជាដើម។
លោកម៉ាក្រុងប្រកាសបង្កើតមូលនិធិ២២៥លានអឺរ៉ូ សម្រាប់ជួយសិល្បករបារាំង ទប់ទល់នឹងក្រុមហ៊ុនភាពយន្តអាមេរិកាំង និងចិន
មហោស្រពកានធ្លាប់រងការរិះគន់ ហើយនិងរឿងអាស្រូវកន្លងមក ដូចជារឿងហាមមិនឲ្យគេ ពាក់ស្បែកជើងផ្ទាត់ដើរនៅកម្រាលព្រំ រឿងមមនុស្សស្រី ត្រូវតែពាក់ស្បែកជើងកែងចោត នៅពេលដើរលើកម្រាលព្រំ ជាដើម។ នៅឆ្នាំមុនទៀតសោត មហោស្រពភាពយន្តកានប្រឈមខ្លាំងនឹងរឿងចម្រូងចម្រាសពីរ។ ទី១ គឺរឿងអាស្រូវបំពារបំពានផ្លូវភេទទៅលើមនុស្សស្រី ដែលធ្វើការនៅក្នុងវិស័យភាពយន្ត ។ ដើម្បីជៀសវាងកុំឲ្យមានការរិះគន់ក្នុងរឿងរើសអើង ទៅលើមនុស្សស្រី អ្នករៀបចំកម្មវិធីមហោស្រពបានព្យាយាម បង្ហាញឆន្ទៈគាំទ្ររបស់ខ្លួនសម្រាប់បុព្វហេតុមនុស្សស្រី ដោយបានដាក់ជ្រើសរើសខ្សែភាពយន្តផលិតដោយមនុស្សស្រី ឲ្យបានច្រើនសម្រាប់ការប្រកួតប្រជែងពានរង្វាន់តាល់ប័ត្រមាសឆ្នាំនេះ។
យ៉ាងណាក៏ដោយ នៅឆ្នាំមហោស្រពនៅតែមិនអាចជៀសផុតពីការរិះគន់។ នៅថ្ងៃចន្ទ ក្រុមអ្នកគាំទ្រសិទ្ធិស្រ្តី បានទាមទារឲ្យមហោស្រពលុបចោលទៅវិញ ការផ្តល់ពានរង្វាន់តាល់ប័ត្រកិត្តិយសដល់តារាភាពយន្តបារាំង លោកAlain Delon ដែលគេចោទថា ធ្លាប់ស្អប់រើសអើងមនុស្សស្រី រើងអើងពូជសាសន៍ និងធ្លាប់ទះកំភ្លៀងមនុស្សស្រី កាលលោកនៅធ្វើជាតារាភាពយន្តកាលពីអតីតកាល។
ទាក់ទងនឹងរឿងចម្រូងចម្រាសជាមួយក្រុមហ៊ុនអាមេរិកាំង Netflix មហោស្រពបានបែរខ្នង មិនជ្រើសរើសខ្សែភាពយន្តផលិតដោយ Netflix សម្រាប់ការប្រកួតប្រជែងពានរង្វាន់តាល់ប័ត្រមាសទេ ដរាបណាក្រុមហ៊ុនអាមេរិកាំងរក្សាជំហរដើម គឺមិនព្រមចាក់បញ្ចាំង ខ្សែភាពយន្តរបស់ខ្លួន នៅតាមរោងភាពយន្តបារាំង ទៅតាមការតម្រូវរបស់មហោស្រព។
រឿងប្រកួតប្រជែងជាមួយ ក្រុមហ៊ុនបរទេសដែលកំពុងលុកលុយខ្លាំងក្នុងទីផ្សារភាពយន្តនៅបារាំង ជាប្រធានរឿងសំខាន់មួយរបស់រដ្ឋាភិបាលបារាំង។ នៅថ្ងៃ ចន្ទ ពោលគឺ នៅមួយថ្ងៃមុនមហោស្រពភាពយន្តកាន បើកសម្ពោធ ប្រធានាធិបតី បារាំង លោកអេម៉ានុយអែល ម៉ាក្រុង បានអំពាវនាវឲ្យក្រុមហ៊ុន ផលិតភាពយន្ត សមិទ្ធិករ អ្នកនិពន្ធបារាំង និងអឺរ៉ុបរូបរួមគ្នាដើម្បីទប់ទល់នឹងក្រុមហ៊ុនយក្ស Netflix Disney របស់អាមេរិក និងក្រុមហ៊ុនចិន ដែលគេចោទប្រកាន់ថា ធ្វើជំនួញ បែបការពារជាតិនិយម ហើយនិងវាតទីនិយម។ ដើម្បីទប់ទល់នឹងការពង្រីកឥទ្ធិពល និងទីផ្សារផ្តាច់មុខរបស់ក្រុមហ៊ុនអាមេរិក និងចិន ប្រធានាធិបតីបារាំងបានប្រកាសបង្កើតមូលនិធិវិនិយោគ ២២៥លានដុល្លារសម្រាប់ជួយវិស័យភាពយន្ត និងសិល្បៈនៅប្រទេសបារាំង។
លោកប៉ាន់ រិទ្ធី សមិទ្ធិករភាពយន្តខ្មែរ ដែលត្រូវបានមហោស្រពជ្រើសរើសឲ្យធ្វើជាប្រធានគណៈមេប្រយោគសម្រាប់រង្វាន់កាម៉េរ៉ាមាស ឆ្នាំនេះ
នៅមហោស្រពភាពយន្តអន្តរជាតិ កាន លោកប៉ាន់ រិទ្ធីមិនមែនជាមនុស្សប្លែកមុខ នៅក្នុងរង្វង់អ្នករៀបចំ និងគណៈមេប្រយោគនោះទេ។ នៅមុនត្រូវជ្រើសរើសឲ្យធ្វើជាប្រធានគណៈមេប្រយោគកាម៉េរ៉ាមាស នៅឆ្នាំនេះ លោកប៉ាន់ រិទ្ធីត្រូវបានគេស្គាល់ជាលើកដំបូង នៅឆ្នាំ ១៩៩៤ នៅពេល ខ្សែភាពយន្តរឿង អ្នកស្រែ របស់លោកត្រូវបានជ្រើសរើសសម្រាប់ការប្រកួតប្រជែងពានរង្វាន់តាល់ប័ត្រមាស។ នៅឆ្នាំ ២០១៣ ខ្សែភាពយន្តរបស់លោករឿង កង្វះរូបភាពបានទទួលរង្វាន់ certains regars ពីមហោស្រព។ នៅឆ្នាំ ២០១៥ លោកត្រូវបានជ្រើសរើសឲ្យធ្វើជាប្រធានគណៈមេប្រយោគសម្រាប់ពានរង្វាន់ ភ្នែកមាសដែលរៀបចំដោយសមាគមក្នុងអ្នកនិពន្ធ នៅក្នុងមហោស្រព។
លោកប៉ាន់ រិទ្ធីត្រូវបានគេស្គាល់ជាទូទៅថា ជាសមិទ្ធិករភាពយន្តដែល ធ្វើការមិនចេះនឿយណាយ ដើម្បី ការចងចាំ នៅកម្ពុជា ដែលរងគ្រោះដោយសាររបបប្រល័យពូជសាសន៍ខ្មែរក្រហម។ នៅក្នុងសេចក្តីថ្លែងការណ៍ចុះផ្សាយដោយវិបសៃតិ៍ផ្លូវការរបស់មហោស្រពភាពយន្តកាន លោកប៉ាន់ រិទ្ធីបាននិយាយថា លោកសប្បាយចិត្តដែលបានត្រលប់ទៅមហោស្រពកាន ក្នុងនាមជាប្រធានគណៈប្រយោគ សម្រាប់រង្វាន់ កាម៉េរ៉ាមាស។ លោកកំពុងទន្ទឹងរង់ចាំ យ៉ាងអន្ទះសារ ដើម្បីមើលខ្សែភាពយន្ត ទាំង ២២ដែលត្រូវដាក់ឲ្យប្រកួតប្រជែងសម្រាប់រង្វាន់កាម៉េរ៉ាមាស។ កាម៉េរ៉ាមាសនេះ នឹងត្រូវផ្តល់ទៅសមិទ្ធិករ ដឹកនាំរឿងថ្មីថ្មោង ដែលទើបផលិត និងដាក់រឿងរបស់ខ្លួន សម្រាប់ការប្រកួតជាលើកដំបូង នៅក្នុងមហោស្រព។

Comments
Post a Comment
Type what are you thinking here?