នំពេញ៖ "កំណែទម្រង់ការបណ្ដុះបណ្ដាលគ្រូបង្រៀនគឺជាចំណុចអាទិភាព" ប្រសាសន៍ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសនៃពិធីបើកការដ្ឋានសាងសង់វិទ្យាស្ថានគរុកោសល្យរាជធានី ក្រោមជំនួយឥតសំណងពីសំណាក់រាជរដ្ឋាភិបាលជប៉ុន ដើម្បីពង្រឹងគុណភាពគ្រូបង្រៀន ដែលជាការចូលរួមចំណែកដ៏សំខាន់ក្នុងយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ។
ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដម ហូរីណូអ៊ុជិ ហ៊ីដេស៊ីសា ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតបានកោតសរសើរ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន ដែលតែងតែផ្ដល់ជំនួយឥតសំណងជាបន្តបន្ទាប់ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យអប់រំ និងរួមចំណែកក្នុងការគាំទ្រកែលម្អគុណភាពគ្រូបង្រៀននៅកម្ពុជា ព្រមទាំងចូលរួមក្នុងការអភិវឌ្ឍគម្រោងផ្សេងៗ៕
::គេហទំព័រ៖ www.moeys.gov.kh
::បណ្ដាញសង្គម៖ www.facebook.com/moeys.gov.kh | www.google.com/+moeys | www.twitter.com/moeyscmbodia
::ទំព័រធនធានអប់រំ៖ www.krou.moeys.gov.kh | www.facebook.com/krou.moeys.gov.kh
::បណ្ដាញ YouTube៖ www.youtube.com/moeyscambodia
ប្រភព៖ Facebook Moeys

Comments
Post a Comment
Type what are you thinking here?