អ្នកណាមិនថា Lexus 570 មួយៗថ្លៃកប់ពពក មានតែអ្នកមាននិងមន្ត្រីធំៗទើបមានជិះ។ ជាក់ស្ដែង Lexus 570 ស៊េរី ០១៦ ថ្លៃដល់ទៅខ្ទង់ ២២ ម៉ឺនដុល្លារ ឯអ្នកលក់ក៏ចំណេញខ្ទង់ម៉ឺនដុល្លារ សម្រាប់ Lexus 570 មួយគ្រឿងៗ។
570-2016
ភ្នាក់ងារមួយរូបក្នុងហាងលក់រថយន្តទំនើបក្នុងក្រុងភ្នំពេញ សុំមិនបញ្ចេញឈ្មោះ បង្ហើបឲ្យដឹងថា Lexus 570 ប្រើសាំងមួយគ្រឿង ថ្លៃខ្ទង់ ១០ម៉ឺនដុល្លារ តែបើប្រើម៉ាស៊ូតរាងធូរថ្លៃជាងនេះ។
ប្រភពដដែលបន្ថែមថា បើផាត់ថ្លៃ ពន្ធ ថ្លៃដឹកជញ្ជូន (Shipping) ថ្លៃធានារ៉ាប់រង និងថ្លៃផ្សេងៗទៀត អ្នកលក់អាចចំណេញបានខ្ទង់ពី ២ ទៅ ៣ម៉ឺនដុល្លារសម្រាប់ Lexus 570 ស៊េរី ០១៦ មួយគ្រឿង។
តម្លៃចំណេញពី ២ទៅ ៣ម៉ឺនដុល្លារសម្រាប់ Lexus 570 ០១៦ ប្រភេទ Full Option ជាចំនួនសរុបដែលប្រភពខាងលើបង្ហើបឲ្យដឹង ដោយមិនអាចបញ្ជាក់ពីថ្លៃពន្ធនិងថ្លៃដឹកជញ្ជូនជាក់លាក់។ សម្រាប់ខាងក្រុមហ៊ុននាំចូលផ្លូវការពុំមានប្រភពណាមួយអាចបញ្ជាក់ឡើយ។
LX 570 បំពាក់ដោយម៉ាស៊ីន V8 ទំហំ 5.7លីត្រ និងកម្លាំងម៉ាស៊ីនដល់ទៅ ៣៨៣សេះ។ ចង្កៀងមុខទាំងសងខាងរបស់វាប្រភេទ LED មានរាងបញ្ឈរ ដែលធ្វើឱ្យផ្នែកមុខទាំងមូលនៃរថយន្តនេះរឹតតែមានទាក់ទាញនិងស៊ីវិល័យ រីឯតាប្លូខាងក្នុងបំពាក់ដោយផ្ទាំង Touchscreen សម្រាប់ផ្ដល់ព័ត៌មានផ្សេងៗទំហំ ១២,៣អ៊ីញ។
570-2016-6
បច្ចេកវិទ្យាទំនើបដែលបានបំពាក់លើម៉ូដែល LX 570 នេះមានដូចជា កាមេរ៉ាក្រោយប្រភេទ Panorama (Panoramic Rearview Camera) ដែលអាចឱ្យអ្នកបើកបរមើលឃើញទិដ្ឋភាពនៅខាងក្រោយរថយន្តបានយ៉ាងធំទូលាយ និងងាយស្រួល និង Driving Mode ពិសេសចំនួន ៤ (Eco, Comfort, Sport S និង Sport S+ ) សម្រាប់ពិនិត្យមើលស្ថានការណ៍ម៉ាស៊ីន ក៏ដូចជាបូមរថយន្តជាដើម៕
ទស្សនាវីដេអូខាងក្រោម៖
https://www.facebook.com/SabayNewsTechnology/videos/2362780570715193/
អត្ថបទទាក់ទង៖
បើករោងចក្រនៅថៃដំបូង Subaru ត្រៀមដំឡើងរថយន្ត ៦០០០គ្រឿង ដើម្បីផ្គត់ផ្គង់ទីផ្សារ ៤ ប្រទេស
Subaru ២០២០ ខាងក្នុងទំនើបអស់ទាស់ ឯខាងក្រៅឆ្លាតជាងមនុស្ស(វីដេអូ)!
អត្ថបទ៖ ប៉ែត ផាន់និត

Comments
Post a Comment
Type what are you thinking here?